ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ +855 16 757 168 info@sports.interior.gov.kh
ទំព័រដើម / ព័ត៌មាន / អបអរសាទរ! កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា ដណ្តើមបានមេដាយសរុប ៩គ្រឿង ពីការប្រកួតជើងឯកពិភពលោក Jet Ski World Series 2026 នៅសហរដ្ឋអាមេរិក
អបអរសាទរ! កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា ដណ្តើមបានមេដាយសរុប ៩គ្រឿង ពីការប្រកួតជើងឯកពិភពលោក Jet Ski World Series 2026 នៅសហរដ្ឋអាមេរិក
ព័ត៌មានអន្តរជាតិ ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៦ ចំនួនមើល: 742

អបអរសាទរ! កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា ដណ្តើមបានមេដាយសរុប ៩គ្រឿង ពីការប្រកួតជើងឯកពិភពលោក Jet Ski World Series 2026 នៅសហរដ្ឋអាមេរិក

ចែករំលែក បានចម្លងតំណហើយ!

សហរដ្ឋអាមេរិក៖ កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា បានបង្ហាញសមត្ថភាពដ៏លេចធ្លោ ដោយដណ្តើមបានមេដាយសរុបចំនួន ៩គ្រឿង រួមមាន មេដាយមាស ៤គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធ ២គ្រឿង ពីព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកជើងឯកពិភពលោក Jet Ski World Series 2026 ជុំទី២ ដែលប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។

d0ba6b7f-86b5-4cf3-8526-b543067a6e96.webp

សមិទ្ធផលដ៏គួរឱ្យមោទនភាពនេះ បានបង្ហាញពីសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់កីឡាករជម្រើសជាតិកម្ពុជា ក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ ព្រមទាំងរួមចំណែកលើកកម្ពស់កិត្តិយស និងកេរ្តិ៍ឈ្មោះកីឡាកម្ពុជាឱ្យកាន់តែមានភាពលេចធ្លោ។

សូមជម្រាបជូនថា សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានបញ្ជូនកីឡាករជម្រើសជាតិសរុបចំនួន ៩រូប ទៅចូលរួមការប្រកួតដ៏មានសារៈសំខាន់នេះ ដើម្បីបង្ហាញសមត្ថភាព បទពិសោធន៍ និងបច្ចេកទេសប្រកួតប្រជែងជាមួយកីឡាករមកពីបណ្តាប្រទេសនានា។

7b0188ef-4e5b-41de-9df6-718dd0b61a38.webp

ក្នុងចំណោមកីឡាករជម្រើសជាតិទាំង ៩រូប មានកីឡាករចំនួន ៣រូប មកពីសមាគមកីឡាម៉ូតូទឹកក្រសួងមហាផ្ទៃ ដែលបានដណ្តើមមេដាយសរុបចំនួន ៤គ្រឿង រួមមាន មេដាយមាស ១គ្រឿង មេដាយប្រាក់ ២គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង ដូចខាងក្រោម៖

១. វីរៈកីឡាករ សាលី អ៊ូមើត ដណ្តើមបានមេដាយចំនួន ២គ្រឿង រួមមាន៖

  • មេដាយមាស ១គ្រឿង លើវិញ្ញាសា Pro Am Runabout Endurance។
  • មេដាយប្រាក់ ១គ្រឿង លើវិញ្ញាសា Pro Sport GP។

២. កីឡាករ ម៉ីន មូស្តាន់ ដណ្តើមបានមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសា Pro Am Ski 4 Stroke Lites។

៣. កីឡាករ ម៉ីន អូស្មាន់ ដណ្តើមបានមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសា Novice Ski Stock។

សមិទ្ធផលមេដាយរបស់កីឡាករទាំង ៣រូប មិនត្រឹមតែបង្ហាញពីសមត្ថភាពបច្ចេកទេស និងការត្រៀមខ្លួនបានល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពនៃការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងស្មារតីប្រកួតប្រជែង ដើម្បីនាំមកនូវមោទនភាពជូនជាតិមាតុភូមិផងដែរ។

b730a474-ae1e-49c4-90db-4adbcbf126b7.webp

ជោគជ័យនេះ គឺជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យកីឡាម៉ូតូទឹកកម្ពុជាបន្តទៅមុខ និងជំរុញឱ្យកីឡាករជម្រើសជាតិបន្តខិតខំហ្វឹកហាត់ ពង្រឹងសមត្ថភាព និងត្រៀមខ្លួនសម្រាប់ការប្រកួតអន្តរជាតិនាពេលខាងមុខ។

សូមចូលរួមអបអរសាទរចំពោះកីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា និងសមាគមកីឡាម៉ូតូទឹកក្រសួងមហាផ្ទៃ ដែលបាននាំមកនូវសមិទ្ធផលដ៏មានតម្លៃជូនជាតិមាតុភូមិ!

កីឡាកម្ពុជា ឆ្ពោះទៅរកឧត្តមភាពលើឆាកអន្តរជាតិ!

អត្ថបទពាក់ព័ន្ធ

ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំ «ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី៣ ឆ្នាំ២០២៦
បាល់ទាត់ ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៦

ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំ «ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី៣ ឆ្នាំ២០២៦

ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រចាំការ...

អានបន្ថែម
ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំ «ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី៣ ឆ្នាំ២០២៦
ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ U20 ទូទាំងប្រទេស ឆ្នាំ២០២៦ «Wurkz Special Volleyball Cup U20 2026» មណ្ឌលផ្តាច់ព្រ័ត្ររាជធានីភ្នំពេញ
បាល់ទះ ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៦

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ U20 ទូទាំងប្រទេស ឆ្នាំ២០២៦ «Wurkz Special Volleyball Cup U20 2026» មណ្ឌលផ្តាច់ព្រ័ត្ររាជធានីភ្នំពេញ

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ U20 ទូទាំងប្រទេស ឆ្នាំ២០២៦ «Wurkz Special Volleyball Cup U20 2026» មណ្ឌលផ្តាច់ព្រ័ត្ររាជធានីភ្នំពេញ គឺជាព្រឹត្តិការណ៍កីឡាដ៏សំខាន់ម...

អានបន្ថែម
ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ U20 ទូទាំងប្រទេស ឆ្នាំ២០២៦ «Wurkz Special Volleyball Cup U20 2026» មណ្ឌលផ្តាច់ព្រ័ត្ររាជធានីភ្នំពេញ
ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ
ព័ត៌មានជាតិ ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៦

ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ

រាជធានីភ្នំពេញ៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតគោរពជ...

អានបន្ថែម
ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ