ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ +855 16 757 168 info@sports.interior.gov.kh
ទំព័រដើម / ព័ត៌មាន / ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំ «ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី៣ ឆ្នាំ២០២៦
ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំ «ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី៣ ឆ្នាំ២០២៦
បាល់ទាត់ ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៦ ចំនួនមើល: 551

ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំ «ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី៣ ឆ្នាំ២០២៦

ចែករំលែក បានចម្លងតំណហើយ!

ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រចាំការគណៈកម្មការរៀបចំការប្រកួត បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពការងាររៀបចំការប្រកួត «ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី៣ ឆ្នាំ២០២៦។

3c36affa-6ae4-4cf4-b0c8-b4d46c1007f4.webp

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលអភិវឌ្ឍធនធានកីឡាជាតិកម្ពុជា (សាលាចៅពញាហុក) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកប្រធាន អនុប្រធាន និងសមាជិកនៃអនុគណៈកម្មការរៀបចំការប្រកួត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះផ្តោតលើការពិនិត្យវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក ព្រមទាំងការត្រៀមលក្ខណៈសម្បត្តិ និងការសម្របសម្រួលការងាររវាងអនុគណៈកម្មការនីមួយៗ ដើម្បីធានាឱ្យដំណើរការរៀបចំការប្រកួតប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងស្របតាមផែនការដែលបានកំណត់។

f3ad9876-959c-4717-b657-8193fd21c4c7.webp

ជាមួយគ្នានេះ ការតាមដានវឌ្ឍនភាពការងារជាប្រចាំ គឺជាផ្នែកសំខាន់ក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាឱ្យបានល្អប្រសើរ ដោយតម្រូវឱ្យគ្រប់ផ្នែកពាក់ព័ន្ធបន្តសហការគ្នា និងយកចិត្តទុកដាក់លើការងារតាមតួនាទីរៀងៗខ្លួន ដើម្បីរួមចំណែកលើកកម្ពស់គុណភាពនៃការប្រកួត និងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ។

e5392eac-650f-4fc3-af0e-178eac3b91ff.webp

សូមជម្រាបជូនថា ព្រឹត្តិការណ៍ប្រកួត «ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី៣ ឆ្នាំ២០២៦ គ្រោងនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៦ តទៅ នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះជាឱកាសសម្រាប់កីឡាករចូលរួមបង្ហាញសមត្ថភាព បច្ចេកទេស និងស្មារតីក្រុម ព្រមទាំងជំរុញការចូលរួមលើកកម្ពស់សកម្មភាពកីឡា និងសាមគ្គីភាពក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ។

470dbc51-4b83-436d-a59e-2579f3393c65.webp

អត្ថបទពាក់ព័ន្ធ

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ U20 ទូទាំងប្រទេស ឆ្នាំ២០២៦ «Wurkz Special Volleyball Cup U20 2026» មណ្ឌលផ្តាច់ព្រ័ត្ររាជធានីភ្នំពេញ
បាល់ទះ ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៦

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ U20 ទូទាំងប្រទេស ឆ្នាំ២០២៦ «Wurkz Special Volleyball Cup U20 2026» មណ្ឌលផ្តាច់ព្រ័ត្ររាជធានីភ្នំពេញ

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ U20 ទូទាំងប្រទេស ឆ្នាំ២០២៦ «Wurkz Special Volleyball Cup U20 2026» មណ្ឌលផ្តាច់ព្រ័ត្ររាជធានីភ្នំពេញ គឺជាព្រឹត្តិការណ៍កីឡាដ៏សំខាន់ម...

អានបន្ថែម
ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ U20 ទូទាំងប្រទេស ឆ្នាំ២០២៦ «Wurkz Special Volleyball Cup U20 2026» មណ្ឌលផ្តាច់ព្រ័ត្ររាជធានីភ្នំពេញ
ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ
ព័ត៌មានជាតិ ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៦

ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ

រាជធានីភ្នំពេញ៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតគោរពជ...

អានបន្ថែម
ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ
កីឡាករកំពុងហ្វឹកហាត់
ព័ត៌មានជាតិ ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៦

ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយមតិណែនាំ និងតម្រង់ទិសការងារបុគ្គលិក នៅក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិ...

អានបន្ថែម
កីឡាករកំពុងហ្វឹកហាត់